កិច្ចអន្តរាគមបែបច្នៃប្រឌិត ដោយជំនាន់នៃភាពច្នៃប្រឌិត សហការជាមួយ ហ្វូឆឺហ្វែកធឺរី នឹងដាក់បង្ហាញពីថ្ងៃទី០៧ កញ្ញា ដល់ថ្ងៃទី ៣០ វិចិ្ឆកា ២០២០ នៅហ្វូឆឺហ្វែកធឺរី
បើកចាប់ពីម៉ោងៈ ០៩ព្រឹក ដល់០៩យប់ និងបិទជារៀងរាល់ថ្ងៃអាទិត្យ

A creative intervention by Creative Generation in collaboration with Futures Factory
On view 7 September – 30 November 2020 At Futures Factory
Opening hours: 9am – 9pm, closed Sundays

ពួកយើងស្ថិតនៅក្នុងកាលៈទេសៈនេះទាំងអស់គ្នា បំផុសសមត្ថភាពមនុស្សឱ្យមានភាពអត់ធន់ តាមរយៈសហគមន៍ និងការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមក។ ទោះបីបច្ចុប្បន្ននេះ ទំហំនៃសេចក្តីឈឺចាប់ដោយសារជំងឺឆ្លងរីករាលដាលកូវីដ-១៩របស់ប្រទេសកម្ពុជាមិនដូចប្រទេសដទៃក៏ដោយ យើងនៅតែឈរដោយសាមគ្គីភាពជាមួយនឹងសហគមន៍ និងមនុស្សទូទាំងពិភពលោក ដើម្បីផ្តល់នូវសេចក្តីសង្ឃឹម និងភាពក្លាហានអំឡុងពេលដែលមានវិបត្តិនេះ។

សិល្បករកម្ពុជាបានផ្តល់នូវពាក្យពេចន៍ដ៏មានខ្លឹមសារ ស្នាដៃសិល្បៈដ៏មានអត្ថន័យ និងដំបូន្មានដែលបង្ហាញពីការយកចិត្តទុកដាក់ ដើម្បីក្រើនរំលឹកពួកយើងថា យើងមិនមែននៅក្នុងកាលៈទេសៈនេះតែម្នាក់ឯងទេ ហើយទាំងអស់រួមគ្នាមិនមែនត្រឹមតែរស់រានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកចម្រើនទៀតផង។

យើងសូមអញ្ជើញសាធារណជនចូលរួមទស្សនាដើម្បីស្វែងយល់ពីស្នាដៃសិល្បៈ ដែលនឹងដាក់តាំងបង្ហាញនៅទីតាំង ដែលមានបរិវេណធំទូលាយ និងមានខ្យល់អាកាសចេញចូលល្អ ដែលតម្រូវឱ្យអនុវត្តនូវវិធានការដូចតទៅ៖ ១) ពាក់ម៉ាស់, ២) លាងសម្អាតដៃឱ្យបានញឹកញាប់ និង ៣) រក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ ១.៥មែត្រពីគ្នា។

សូមរក្សាសុវត្ថិភាព និងចងចាំថា #ពួកយើងស្ថិតនៅក្នុងកាលៈទេសៈនេះទាំងអស់គ្នា

WEAREINTHISTOGETHER emphasizes the human capacity to be resilient through community and caring for each other. Even though Cambodia is currently not suffering at the same scale as many other countries from the COVID-19 pandemic, we stand in solidarity with our communities and people around the world to give hope and courage during this global crisis.

Cambodian artists offer beautiful words, artworks and caring advice to remind us we are not alone and that together we not only survive, but thrive.
We invite the public to visit the space, which is large and open air, to explore the artworks while observing the following precautions: 1) wear a mask, 2) wash hands frequently and 3) stay at least 1.5m away from others.

Staysafe and remember #weareinthistogether

ស្នាដៃសិល្បៈ ARTWORK: សារលើកទឹកចិត្តបែបឌីជីថល Digital Care Package; ពួកយើងស្ថិតនៅក្នុងកាលៈទេសៈនេះទាំងអស់គ្នា, សិល្បៈពន្លឺលើជញ្ជាំងដោយ ស្រ៊ុន រីដា We Are In This Together, lightbox mural by Srun Rida; ជញ្ជាំងកំណាព្យ, កំណាព្យដោយ រស់ អេនចលលី, អែម សុខហេង និង ម៉ុំ សារ៉ាវត្តី Poetry Boxes, poems by Angely Rose, Em Sokheng and Mom Saravotey; យើងរួមគ្នា… គំនូរដីសលើជញ្ជាំង TOGETHER WE CAN… Chalk Graffiti Wall