វិសាលភាពនៃពិភពអរូបិយ មហោស្រពសិល្ប (Kh)

ថ្ងៃ០៤ ដល់១៣ កុម្ភៈ ឆ្នាំ២០២២
Friends Futures Factory

វិសាលភាពនៃពិភពអរូបិយនាំយកស្នាដៃរបស់សិល្បករវ័យក្មេងចំនួនប្រាំរូប ដោយស្នាដៃនីមួយៗមានទស្សនទានសិល្បៈពិសេសផ្សេងគ្នា។ គង់ ស៊ីដែន – ម៉ិច ជូឡាយ – រី រួន – សុង សៀកឡេង និងវង្ស ចាន់ដារ៉ី គឺជាសិល្បករដែលបានទទួលជ័យលាភីពីកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី៣។ សិល្បករនីមួយៗនឹងបង្ហាញការដំឡើងទៅតាមទីតាំងជាក់លាក់ ក្នុងបរិវេណ Friends Futures Factory (F3) ដែលយើងនឹងអញ្ជើញសារណជនទៅចូលរួមឈ្វេងយល់ពីពិភពមួយដែលតែងតែមិនត្រូវបានគេមើលឃើញ និងមិនស្គាល់។ ស្ថានភាពស្មុគស្មាញចាក់ស្រេះនៃសហគមន៍មួយ ដែលកំបាំងពីភ្នែកសាធារណជន រួមមានអំពីជីវិតរបស់សត្វដំរីដែលជាព្រះគេគោរពផង និងជាសត្វងាយរងគ្រោះផង អំពីជម្រៅនៃមនោសញ្ចេតនារបស់ជីវិតបង្កើតពិភពដ៏អច្ឆរិយៈ ការធ្វើសមាធិតាមរយៈពន្លឺ និងសំឡេង និងការឈ្វេងយល់ពីអត្ថិភាពនៃអារម្មណ៌ និងស្ថានភាពរាល់ថ្ងៃ។

FOLLOW ON FACEBOOK

ពិព័រណ៍
កម្មវិធីបើកពិព័រណ៍ចាប់ពីម៉ោង ០២រសៀល ដល់ម៉ោង ០៩យប់

• «ក្រាញននៀល ដើម្បីរស់» ដោយ រី រួន
• «ស្រពេចស្រពិល ចក្រវាលមហិមា» ដោយសុង សៀកឡេង
• «រឿងដែលមិនបាននិយាយ» ដោយ ម៉ិច ជូឡាយ
• «សតិ» ដោយ គង់ ស៊ីដែន
• «ឆ្លុះបញ្ចាំង» ដោយ វង្ស ចាន់ដារ៉ី

កម្មវិធី
កម្មវិធីទាំងអស់មិនគិតថ្លៃ និងបើកជូនសម្រាប់សាធារណជនគ្រប់រូប ហើយកម្មវិធីទាំងអស់នឹងធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស ដោយមិនតម្រូវឱ្យមានការចុះឈ្មោះជាមុនឡើយ។ វិធានការណ៍ស្តង់ដារជំងឺកូវីដ- ១៩ នឹងត្រូវបានអនុវត្ត៖ កាតចាក់វ៉ាក់សាំង ចំនួនកំណត់សម្រាប់អ្នកចូលរួមនៅទីតាំងបិទជិត ការវាស់កម្រិតសីតុណ្ហភាព និងការលាងសម្អាតដៃ ត្រូវបានដាក់តម្រូវសម្រាប់ការចូលរួម ហើយអ្នកចូលរួមត្រូវពាក់ម៉ាស់គ្រប់ពេលវេលា។

រាត្រីសម្ពោធពិព័រណ៍ និងពិធីជូនពរដោយ Natyrasa + Prumsodun Ok
ថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៩យប់
ទីតាំង៖ Courtyard

វាចាសិល្បករ និងទស្សនកិច្ចពិព័រណ៍
ថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៥ ដល់០៦:៣០នាទីល្ងាច
ទីតាំង៖ Courtyard

សិក្ខាសាលាណែនាំអំពី «ការសមាធិបើកភ្នែក» ដោយ ឈុន ចិន្តាសោភា
ថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៣ ដល់ ០៥ល្ងាច
ទីតាំង៖ Terrace

រាត្រីអានកំណាព្យ + ចូលរួមអានដោយសេរី
អានកំណាព្យដោយ យេង ឈាងលី និង ជេន រៀបចំកម្មវិធីដោយ សាយ តុលា
ថ្ងៃច័ន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៨យប់
ទីតាំង៖ Courtyard

«ចូលទៅក្នុងពុទ្ធទស្សនៈ» កិច្ចពិភាក្សាជាមួយ យាន រស្មី សម្របសម្រួលដោយ គង់ ស៊ីដែន
ថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៨យប់
ទីតាំង៖ Terrace

ការសម្តែងបែបសោតទស្សន៍ “Chromesthesia,” ដោយ វ៉ារែន ដេលី
ថ្ងៃពុធ ទី០៩ ខែកុម្ភៈ ម៉ោង ០៦:៣០នាទី ដល់០៧:៣០យប់
ទីតាំង: Courtyard

«ចងក្រងសហគមន៍ដើម្បីថ្ងៃស្អែក» កិច្ចពិភាក្សាជាមួយ ជា សុភាព សម្របសម្រួលដោយ ម៉ិច ជូឡាយ
ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៨យប់
ទីតាំង៖ Terrace

DJ រ៉ៃ ហ្សូ + ការសម្តែងរាំហ៊ីបហប់ ដោយ ឆេងហ៊ាង និងការបញ្ចាំងសិល្បៈ ដោយ សុង សៀកឡេង
ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៩យប់
ទីតាំង៖ Courtyard

ការណែនាំអំពីមូលដ្ឋានគ្រឹះនៃការថតរូប និងទស្សនកិច្ចរូបថតដោយ រី រួន
ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៤ល្ងាច ដល់ ០៦យប់
ទីតាំង៖ Courtyard + Neighborhood

ញ៊ាំអាហារជុំជាមួយមិត្តភក្តិ៖ អាហារសហគមន៍
នាំមិត្តភក្តិ យកអាហារ និងភេសជ្ជៈមកកម្មវិធីដើម្បីចែករំលែកគ្នា
ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង០៦:៣០នាទីល្ងាច ដល់ ០៩យប់
ទីតាំង៖ Courtyard