Worlds Unknown Festival 2022




កម្មវិធី


PROGRAM








ជំនាន់នៃភាពច្នៃប្រឌិត៖ វិសាលភាពនៃពិភពអរូបី

មហោស្រពសិល្បៈ
ជួបជាមួយសិល្បករ៖ គង់ ស៊ីដែន- ម៉ិច ជូឡាយ – រី រួន – សុង សៀកឡេង – និងវង្ស ចាន់ដារ៉ី
ចាប់ពីថ្ងៃ០៤ – ១៣ ខែកុម្ភៈ ឆ្នាំ២០២២ | Friends Futures Factory (F3)

DOWNLOAD PROGRAM

មហោស្រពវិសាលភាពនៃពិភពអរូបី កើតចេញពីកិច្ចពិភាក្សាក្នុងចំណោមសិល្បករចំនួនប្រាំរូបនៃកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី៣ បន្ទាប់ពីពន្យារអស់រយៈពេលមួយឆ្នាំ ដោយសារតែវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩។ យើងចង់បង្កើតកម្មវិធីមួយដែលអាចពញ្ញាក់ស្មារតីនៃការចង់ឈ្វេងយល់ ហើយជំរុញបន្ថែមលើការប្រើប្រាស់ចក្ខុវិញ្ញាណ សោតវិញ្ញាណ និងកាយវិញ្ញាណ។

មុនពេលដែលវ៉ាក់សាំងត្រូវបានប្រើប្រាស់ទូលំទូលាយ វិធានការណ៍សម្រាប់ជំងឺរាតត្បាតនេះបានរឹតត្បិតលើការរៀបចំកម្មវិធី និងការជួបជុំផ្សេងៗ ហើយតម្រូវឱ្យមនុស្សនៅដាច់ដោយឡែកពីសហគមន៍ និងក្រុមគ្រួសាររបស់ពួកគេ។ ពិធីសំខាន់ៗតាមបែបប្រពៃណីមួយចំនួនដែលបញ្ជាក់អត្ថន័យ និងពង្រឹងទំនាក់ទំនងរបស់យើងមិនត្រូវ បានគេខ្វាយខ្វល់។ បញ្ហាប្រឈមជាច្រើនកាលពីឆ្នាំមុនបានកំណត់អត្ថន័យចំណែកផ្សេងៗនៃជីវិតរបស់យើង ប៉ុន្តែវាបានផ្តល់ការលំបាកជាពិសេស ដល់អ្នកដែលបម្រើការក្នុងវិស័យច្នៃប្រឌិត ដូចជាសិល្បករមានជម្រើសតិច បំផុតក្នុងការបង្ហាញស្នាដៃសិល្បៈដែលពោរពេញដោយអត្ថន័យ។ ដោយសារអ្វីគ្រប់យ៉ាងបានបើកដំណើរការជាធម្មតាវិញ យើងបានជួបជុំគ្នាជាក្រុមមួយ ដើម្បីសាកល្បងធ្វើពិសោធសិល្បៈ ដោយការចងក្រងសហគមន៍សម្រាប់រយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ។

វិសាលភាពនៃពិភពអរូបិយនាំយកស្នាដៃរបស់សិល្បករវ័យក្មេងចំនួនប្រាំរូប ដោយស្នាដៃនីមួយៗមានទស្សនទានសិល្បៈពិសេសផ្សេងគ្នា។ គង់ ស៊ីដែន – ម៉ិច ជូឡាយ – រី រួន – សុង សៀកឡេង និងវង្ស ចាន់ដារ៉ី គឺជាសិល្បករដែលបានទទួលជ័យលាភីពីកម្មវិធីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី៣។ សិល្បករនីមួយៗនឹងបង្ហាញការដំឡើងទៅតាមទីតាំងជាក់លាក់ ក្នុងបរិវេណ Friends Futures Factory (F3) ដែលយើងនឹងអញ្ជើញសារណជនទៅចូលរួមឈ្វេងយល់ពីពិភពមួយដែលតែងតែមិនត្រូវបានគេមើលឃើញ និងមិនស្គាល់។ ស្ថានភាពស្មុគស្មាញចាក់ស្រេះនៃសហគមន៍មួយ ដែលកំបាំងពីភ្នែកសាធារណជន រួមមានអំពីជីវិតរបស់សត្វដំរីដែលជាព្រះគេគោរពផង និងជាសត្វងាយរងគ្រោះផង អំពីជម្រៅនៃមនោសញ្ចេតនារបស់ជីវិតបង្កើតពិភពដ៏អច្ឆរិយៈ ការធ្វើសមាធិតាមរយៈពន្លឺ និងសំឡេង និងការឈ្វេងយល់ពីអត្ថិភាពនៃអារម្មណ៌ និងស្ថានភាពរាល់ថ្ងៃ។

យើងសូមអញ្ជើញសារណជន ទៅចូលរួមឈ្វេងយល់ពិព័រណ៍មហោស្រពវិសាលភាពនៃពិភពអរូបីនេះ ជួបជាមួយសិល្បករ និងចូលរួមកម្មវិធីដែលឆ្លុះបញ្ចាំងពីគំនិតផ្សេងៗអំពីស្នាដៃសិល្បៈ ហើយផ្តល់តម្លៃដល់ទំនាក់ទំនង និងសហគមន៍។ សម្រាប់កម្មវិធីសម្ពោធបើកនៅថ្ងៃទី០៤ ខែកុម្ភៈ មានពិធីសូត្រមន្តជូនពរ សម្តែងដោយ Natyrasa & Prumsodun Ok។ កម្មវិធីដែលមានរយៈពេល១០ថ្ងៃនេះរួមមាន៖ បាឋកថាសិល្បៈ សិក្ខាសាលាអំពីការធ្វើសមាធិជាមួយអ្នកនាង ឈុន ចិន្តាសោភា ការសម្តែងកំណាព្យ និងកិច្ចពិភាក្សាជាមួយលោក យាន រស្មី និងលោក ជា សុភាព ការរាំហ៊ីបហប់ ទស្សនាចររូបថត និងបញ្ចប់ដោយការពិសាភោជនីយអាហារសហគមន៍។

កម្មវិធីទាំងអស់មិនគិតថ្លៃ និងបើកជូនសម្រាប់សាធារណជនគ្រប់រូប ហើយកម្មវិធីទាំងអស់នឹងធ្វើឡើងជាភាសាខ្មែរ និងអង់គ្លេស ដោយមិនតម្រូវឱ្យមានការចុះឈ្មោះជាមុនឡើយ។ វិធានការណ៍ស្តង់ដារជំងឺកូវីដ- ១៩ នឹងត្រូវបានអនុវត្ត៖ កាតចាក់វ៉ាក់សាំង ចំនួនកំណត់សម្រាប់អ្នកចូលរួមនៅទីតាំងបិទជិត ការវាស់កម្រិតសីតុណ្ហភាព និងការលាងសម្អាតដៃ ត្រូវបានដាក់តម្រូវសម្រាប់ការចូលរួម ហើយអ្នកចូលរួមត្រូវពាក់ម៉ាស់គ្រប់ពេលវេលា។

យើងសូមថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភរបស់យើង៖
Karen McLeod Adair & Anthony Adair, អ្នកប្រមូលសមុច្ច័យនៃស្នាដៃសិល្បៈសហសម័យកម្ពុជា និងអ្នកគាំទ្រសិល្បករវ័យក្មេង ដែលមានកំណើតជាជនជាតិអូស្ត្រាលី
Debra Fram & Eric Schwartz
NEXT Foundation

សូមថ្លែងអំណរគុណជាពិសេសដល់អ្នកស្ម័គ្រចិត្ត, Friends Futures Factory (F3), Friends-International និងអង្គការមិត្តសំឡាញ់ សម្រាប់ការសហការ និងការគាំទ្រ។

Creative Generation: Worlds Unknown

Art Festival
With artists KONG Siden, MECH Choulay, Roun RY, SONG Seakleng and VONG Chandarey
4-13 February 2022 | Friends Futures Factory (F3)

DOWNLOAD PROGRAM

The Worlds Unknown Festival came about from discussions amongst the five Creative Generation 3 artists after a year delay due to covid19 restrictions. We wanted to create an event that can awaken curiosity and stimulate the senses of sight, sound and touch.

Before vaccines were prevalent, pandemic restrictions limited events and gatherings requiring many people to be isolated from their communities and families. The important rituals that define and reinforce our relationships were often neglected. The challenges of the last year has been the defining part of all our lives, but has been especially difficult for those in the creative sector as artists had limited options for meaningful artistic expression. As things open up we gather as a group to propose artistic experiences – forming a community if only for ten days.

Worlds Unknown brings together the artworks of five young artists, each with a unique vision. KONG Siden, MECH Choulay, Roun RY, SONG Seakleng and VONG Chandarey were awarded the Creative Generation 3 Prize in 2020. Each artist will present a site-specific installation across the spaces of Friends Futures Factory (F3) that invites the public to explore worlds that are often invisible and unknown. The plight of a community that is obscured from the public eye, the life of elephants as both god and vulnerable creature, an inner emotional life that generates fantastical worlds, meditation through light and sound and an existential exploration of spirituality and everyday situations.

Throughout the ten days of the Worlds Unknown Festival the public is invited to explore the exhibitions, meet the artists and join events that highlight the various ideas of the artworks and emphasize connection and community. Our opening ceremony on 4 February will be inaugurated by a blessing ceremony performed by Natyrasa & Prumsodun Ok. Over the following 10 days events will include artist talks, a meditation workshop with Chhun Chenda Sophea, poetry performances, in-conversations with Yean Reaksmey and Chea Sophea, hip hop performance, photo walk and will conclude with a communal feast.

We would like to express our gratitude for the support of our donors:
Karen McLeod Adair & Anthony Adair, Australian collectors of contemporary Cambodian art and supporters of young artists
Debra Fram & Eric Schwartz
NEXT Foundation

With a special thanks to the volunteers, Friends Futures Factory (F3), Friends-International and Mith Samlanh for their collaboration and support