Under the Canopy – Launch Celebration

(English description below)

5-8pm Saturday
10 December 2022
Friends Futures Factory

នៅក្រោមម្លប់ | ពិព័រណ៍និងកិច្ចពិភាក្សាអំពីស្ថាបត្យកម្ម

គម្រោងរបស់ ជំនាន់នៃភាពច្នៃប្រឌិត សហការជាមួយអង្គការមិត្តសំឡាញ់អន្តរជាតិ
ទីតាំងនៅ F3 (Friends Futures Factory)

នៅក្រោមម្លប់ ជាគម្រោងថ្មីដ៏រំភើបមួយរបស់ជំនាន់នៃភាពច្នៃប្រឌិតដែលបង្ហាញការឌីសាញចីរភាព។ ស្ថាបត្យករវ័យក្មេង នួន សង់ទី ក្រោមការដឹកនាំរបស់ដេវីដ ខូល បានរ៉ាប់រងក្នុងការឌីសាញ និងដំឡើងស្ថាបត្យកម្មនេះនៅក្នុងទីធ្លារបស់ F3 (Friends Futures Factory)។ គាត់ត្រូវបានស្នើសុំឱ្យឌីសាញទីដែលផ្តល់ម្លប់ដ៏រមនាមួយ ដោយប្រើសម្ភារៈធម្មជាតិ និងមានលក្ខណៈចីរភាព។ ដើម្បីបំពេញតាមលក្ខខណ្ឌនេះ សង់ទីត្រូវបានបំផុសគំនិតដោយប្រពៃណីនៃការផលិតកញ្ច្រែងបុរាណ និងដ៏សម្បូរបែបរបស់កម្ពុជា។ គាត់ជ្រើសរើសបង្កើតបង្កើតទីនេះជាងរាងទ្រុងមាន់ធ្វើពីឫស្សីយ៉ាងសាមញ្ញមួយ ហើយដាក់ស៊ុមមាន់ចំនួន ៥០០ បញ្ចូលគ្នា ដើម្បីបង្កើតចេញជារូបរាងទំនើបមួយ។ ទីដែលបង្កើតឡើងនេះនឹងផ្តល់ជាលំហសហសម័យមួយសម្រាប់ឱ្យសាធារណជនចូលរួមរីករាយព្រឹត្តិការណ៍ផ្សេងៗ និងជួបជុំគ្នានៅក្រោមម្លប់ដ៏ស្រទន់ និងការឌីសាញដ៏ថ្មីស្រឡាងរបស់វា។

កម្មវិធីរួមមាន ៖

  • រាត្រីបើកពិព័រណ៍ ជាមួយនិងសុន្ធរកថាស្វាគមន៍ ការលក់អាហារ និងភេសជ្ជៈ និងការប្រគំតន្ត្រីបែបអាគូស្ទីកដោយក្រុម Unity Band។
  • ចំណាប់អារម្មណ៍ របស់អ្នកឌីសាញ នួន សង់ទី
  • សិប្បសាលាក្រដាសគ្រាប់ពូជកែច្នៃ សម្រាប់ក្រុមសិស្សសាលា គ្រួសារ និងមនុស្សមិនប្រកាន់អាយុ ដើម្បីរៀនទាញយកប្រយោជន៍ពីក្រដាសដែលគេប្រើរួចហើយ និងប្រែក្លាយវាទៅជាក្រដាសគ្រាប់ពូជដែលអាចយកទៅដាំផ្កា ផ្លែឈើ និងបន្លែ។
  • កិច្ចពិភាក្សាក្រុមអំពីគំនិតតូចៗ តែមានឥទ្ធិពលធំ ដែលមានការចូលរួមពីអ្នកជំនាញមកពី វិស័យផ្សេងៗដែលនឹងផ្ដល់គំនិតជាច្រើន ដែលអាចជួយយើងក្នុងការរៀបចំអនាគតកាន់តែមានចីរភាពឡើង។
  • ផ្សារបៃតង និងព្រឹត្តិការណ៍សហគមន៍ផ្សេងៗទៀតនឹងប្រកាសតាមក្រោយ។


ទីដែលផ្តល់ម្លប់នេះនឹងត្រូវដាក់បង្ហាញចាប់ពីខែធ្នូ ២០២២ រហូតដល់ចូលឆ្នាំខ្មែរខាងមុខ។ នៅពេលរើចេញវិញ ស៊ុមមាន់ទាំងអស់នឹងត្រូវប្រគល់ទៅឱ្យកសិករនៅតាមសហគមន៍ តាមរយៈកម្មវិធីរបស់អង្គការមិត្ត
សំឡាញ់អន្តរជាតិ។
នៅក្រោមម្លប់ ជាផ្នែកមួយនៃវេទិកាជំនាន់នៃភាពច្នៃប្រឌិត ដើម្បីគាំទ្រដល់ការច្នៃប្រឌិតរបស់
យុវជនខ្មែរ និងផ្ដល់ឱកាសឱ្យពួកគេបានសិក្សា និងអភិវឌ្ឍជំនាញនៅក្នុងវិស័យឌីសាញ និងសិល្បៈ។ ពិព័រណ៍នេះត្រូវបានផលិតឡើងដោយសហការជាដៃគូជាមួយអង្គការមិត្តសំឡាញ់ និង F3 (Friends Futures Factory)។


កម្មវិធីនេះមិនអាចកើតឡើងបានទេ បើគ្មានការគាំទ្រដ៏សប្បុរសពីសំណាក់ម្ចាស់ជំនួយរបស់យើង ៖ ខារែន ម៉ាកលីអូដ អាឌែរ (Karen McLeod Adair) និងអែនតូនី អាឌែរ (Anthony Adair) ជនជាតិអូស្ត្រាលីដែលជាអ្នកចូលចិត្តប្រមូលនិងថែរក្សាវត្ថុសិល្បៈសហម័យខ្មែរ និងជាអ្នកគាំទ្រសិល្បករខ្មែរ រួមទាំង
ឌែប្រា ហ្រ្វាម (Debra Fram) និងអេរិក ស្វត (Eric Schwartz)។

UNDER THE CANOPY | Architectural Intervention

A Creative Generation Project in collaboration with Friends-International
At F3 (Friends Futures Factory)

Under The Canopy is an exciting new project by Creative Generation that highlights sustainable design. A young architect, NUON Songty, under the mentorship of David COLE, has been commissioned to design and build an architectural installation in the courtyard of F3 (Friends Futures Factory). He was asked to design the canopy using sustainable and natural materials. To fulfill this requirement Songty was inspired by Cambodia’s rich and ancient basketry. He chose the humble bamboo chicken coop and will put together almost 500 baskets to form a new and contemporary shape. The canopy will provide a temporary space in the courtyard inviting the public to enjoy events and community gatherings under its dappled shade and innovative design.

Our program includes:

  • Opening Night with welcoming speeches, food & beverage vendors and live acoustic music by Unity Band.
  • Designer Talk with NUON Songty
  • Recycled Seed Paper Workshop open to school groups, families and people of all ages to learn how to take used paper and turn it into seed paper that can be planted to grow flowers, fruits and vegetables.
  • Panel Discussion on Small Ideas: Big Impacts featuring experts from various fields that will offer ideas that can help us build a more sustainable future.
  • Green Market and other community events to be announced

The canopy will be displayed from December 2022 until Khmer New Year 2023. When it is disassembled all usable baskets will be donated to farming communities through the Friends-International program.
Under The Canopy is part of the Creative Generation platform to support young Cambodian creatives and provide them opportunities to learn and develop their skills in design and art. It has been produced in partnership with Friends-International and their community space F3.

It would not be possible without the generous support of our donors: Karen McLeod Adair & Anthony Adair, Australian collectors of contemporary Cambodian art and supporters of young artists; and Debra Fram & Eric Schwartz.


5pm Saturday, 10 December 2022 at F3 Friends Futures Factory