FREE entrance
ជំនាន់នៃភាពច្នៃប្រឌិត សូមជូន
For the F3 Futures is SHE | ហ្វ្យូឆឺនារី ទិវានារីកម្ពុជា

ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១០ ព្រឹក- ១២ រសៀល
ដោយសារកន្លែងមានកំណត់ សូមចុះឈ្មោះជាមុន, ផ្ញើសារមួយ ៖
អ៊ីម៉ែល៖ hello@creativegeneration.art ឬហ្វេសប៊ុក៖ @creativegeneration.art
ទីតាំង៖ វិចិត្រសាលជំនាន់នៃភាពច្នៃប្រឌិត F3

ការសម្តែង
ការចាក់បញ្ចាំងវីដេអូ «ទាមទារ» ដោយ សៅ ស្រីម៉ៅ ឆ្នាំ២០១៤ រយៈពេល៥នាទី
សម្តែងដោយផ្ទាល់ «សម្ពាធ» ដោយ សៅ ស្រីម៉ៅ

ការសម្តែងរបស់ សៅ ស្រីម៉ៅ ទាំងពីរនេះត្រូវបានបង្កើតឡើងក្នុងចន្លោះពេល៤ឆ្នាំពីគ្នា ប៉ុន្តែវាមានទំនាក់ទំនងជាមួយគ្នា ដោយសារបរិបទវាសុទ្ធតែឆ្លើយតបទៅនឹងភាពតានតឹងនៃសង្គមនាទីក្រុងភ្នំពេញ។ សិល្បកររូបនេះបង្ហាញពីបញ្ហាការគាបសង្កត់ ការតស៊ូ និងភាពហត់នឿយក្នុងការរើបម្រះ។ តាមរយៈកាយវិការដ៏សាមញ្ញ ប៉ុន្តែគួរពិចារណា ស្រីម៉ៅ ធ្វើឱ្យអ្នកទស្សនាស្លុងអារម្មណ៍យ៉ាងជ្រៅទៅលើការសម្តែង។
«វាមិនមែនជារឿងងាយទេដើម្បីមានសេរីភាព! អ្នកត្រូវតែបង្ហាញទៅកាន់ពិភពលោកថា អ្នកអាចឈរដោយខ្លួនឯងបាន។» – សៅ ស្រីម៉ៅ

ការបញ្ចាំងខ្សែភាពយន្ត
រឿង«អាពាហ៍ពិពាហ៍ក្រហម» ដឹកនាំដោយចាន់ លីដា និងហ្គីយ៉ូម សួន ឆ្នាំ២០១២ រយៈពេល៥០នាទី
ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

រឿងនេះបង្ហាញពីអាពាហ៍ពិពាហ៍ដោយបង្ខំនៅក្នុងសម័យខ្មែរក្រហម។ មនុស្សប្រុស ស្រីមិនដែលស្គាល់គ្នាពីមុនមកទេ តែពួកគេត្រូវបានគេបង្ខំឱ្យរៀបការជាមួយគ្នាបើទោះបីជាពួកគេស្រឡាញ់គ្នាឬមិនស្រឡាញ់ក៏ដោយ។ បន្ទាប់ពីរៀបការរួច មានឈ្លបតាមឃ្លាំមើលថាតើពួកគេចុះសម្រុងដំណេកជាមួយគ្នាឬក៏អត់។ ប្រសិនបើពួកគេមិនរួមដំណេកគ្នាទេ ពួកគេត្រូវគេយកទៅអប់រំសម្រាប់យប់ដំបូង ឬក៏សម្លាប់ចោលបើសិនជាគេនៅតែបន្តមិនចុះសម្រុងនឹងគ្នា។ ក្រោយសម័យខ្មែរក្រហម មានស្រ្តីម្នាក់បានព្យាយាមស្វែងរកយុត្តិធម៌សម្រាប់ខ្លួនគាត់ ដោយការសាកសួរអតីតមេដឹកនាំខ្មែរក្រហម និងបានរៀបចំចងក្រងឯកសារ ដើម្បីប្តឹងទៅតុលាការជំនុំជម្រះក្តីខ្មែរក្រហម។
ប្រភពបណ្ណសារ ៖ មជ្ឈមណ្ឌលបុប្ផាណា

Creative Generation Presents
For the F3 Futures is SHE

10am – 12pm Sat 20 February, 2021
Seats are limited, please register in advance, or send a message:
E: hello@creativegeneration.art
FB: @creativegeneration.art
Location: Creative Generation Gallery at F3

PERFORMANCE
Demand, Sao Sreymao, 5 minutes, 2014, video screening Pressure, Sao Sreymao, live performance

These two performances by Sao Sreymao were created four years apart but are linked by their response to social tension in Phnom Penh. The artist explores issues of oppression, struggle and the exhaustion of resistance. Through simple, but very compelling gestures, the artist engages the audience in a highly emotional encounter.
“It’s not easy to earn freedom – you have to prove to the world that you can stand by yourself” – Sao Sreymao

FILM SCREENING
Red Wedding, Directed by Lida Chan and Guillaume Suon, 50min, 2012
Language: Khmer with English subtitles
Courtesy of Bophana Audiovisual Resource Center

This film, Red Wedding, illustrates about the forced marriage during Khmer Rouge regime. A man and a woman do know each other before but they are forced to marry no matter if they love each other or not. After the marriage, there are spies observing them whether they get along each other on the bed on not. If not, they are supposed to be re-educated at the first night or killed in the following night mistake. After the Khmer Rouge a woman tries to seek for justice by asking the alive Khmer Rouge leaders, and file to document to sue to the Khmer Rouge Tribunal Court.

Archive Reference: Bophana center