Exhibition: Reflection by VONG Chandarey

ឆ្លុះបញ្ចាំងពិព័រណ៍ស្នាដៃសិល្បៈថ្មី និងគំនូរពន្លឺលើជញ្ជាំង ដោយ វវង្ស ចាន់ដារ៉ី ជ័យលាភីជំនាន់នៃភាពច្នៃប្រឌិត រដូវកាលទី ៣ DELAYED សារពីសិល្បករឆ្លុះបញ្ចាំង គឺជាកម្រងស្នាដៃគំនូរស-ខ្មៅ ថ្មីមួយ ដែលខ្ញុំគូរចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយវាក៏ជាការឆ្លុះបញ្ចាំងពីកិច្ចសន្ទនានៅក្នុងចិត្តរបស់យើងគ្រប់គ្នាផងដែរ។ យើងគ្រប់គ្នាជាកញ្ចក់ឆ្លុះឱ្យគ្នាទៅវិញទៅមក ទោះបីជាយើងស្ថិតក្នុងកាលៈទេសៈខុសគ្នាៗក៏ដោយ ប៉ុន្តែយើងទាំងអស់គ្នាសុទ្ធតែឆ្លងកាត់បទពិសោធន៍ជីវិតតាមរយៈញាណ និងអារម្មណ៍ ដែលយើងទទួលបាន។ ជីវប្រវត្តិសិល្បករខ្ញុំកើតក្នុងត្រកូលកសិករមួយក្នុងខេត្តបាត់ដំបង។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យបាត់ដំបងក្នុងឆ្នាំ២០១៧។ សព្វថ្ងៃនេះ ខ្ញុំបម្រើការជាគ្រូបង្រៀននៅសាលារដ្ឋមួយក្នុងក្រុងបាត់ដំបង។ កាលពីឆ្នាំ២០១៧ ខ្ញុំបានបង្ហាញស្នាដៃគំនូរស-ខ្មៅក្នុងពិព័រណ៍ទោលមួយ…

View More Exhibition: Reflection by VONG Chandarey