By a Thread Film Screening, Artist Talk and Closing Performance: Jean-Baptiste Phou + Sao Sreymao

តំណ

(English below)

សហស្នាដៃរវាងសិល្បករ ភូ ស្សង់បាទីស៍្ត និង សៅ ស្រីម៉ៅ
រៀបចំដោយ ដាណា ឡេងល័ស


ថ្ងៃទី២៧ វិច្ឆិកា ២០២២
• ម៉ោង ៦ ល្ងាច ៖ ការចាក់បញ្ចាំងប្រចាំថ្ងៃ
• ម៉ោង ៦: ៣០នាទីល្ងាច ៖ វាចាសិល្បករ សៅ ស្រីម៉ៅ និង ភូ ស្សង់បាទីស៍្ត
• ម៉ោង ៧: ៣០នាទីល្ងាច ៖ ការសម្តែងបិទកម្មវិធីដោយសិល្បករ សៅ ស្រីម៉ៅ និង ភូ ស្សង់បាទីស៍្ត
ហាងកាហ្វេចាវ៉ា សាខាទួលទំពូង
ផ្ទះលេខ ៥៣ ផ្លូវលេខ ៤៦៨ ភ្នំពេញ

«តំណ» ជាពិព័រណ៍នៃស្នាដៃភាពយន្ត រូបថត ដំឡើង និងសម្តែង ដោយសិល្បករ ភូ ស្សង់បាទីស៍្ត និង សៅ ស្រីម៉ៅ ដែលព្យាយាមស្វែងយល់អំពីទំនាក់ទំនង និងអារម្មណ៍សោកសង្រេង។


ពិព័រណ៍ទាំងមូលផ្តោតទៅលើភាពយន្ត «ភាសារបស់អ្នកម៉ែ» ដែលបរិយាយអំពីរឿងរ៉ាវរបស់ម្តាយ និងកូនប្រុស ដែលនិយាយភាសាមិនដូចគ្នា ហើយស្ទើរតែមិននិយាយគ្នាសោះ រហូតដល់ពេលមួយដែលម្តាយធ្លាក់ខ្លួនឈឺជាទម្ងន់។ ការរៀបរាប់ប្រកបដោយមនោសញ្ចេតនានេះ គឺធ្វើឡើងតាមរយៈផ្ទាំងពណ៌នាខ្លីៗ ដែលទាញអារម្មណ៍អ្នកទស្សនាឱ្យចូលកាន់តែស៊ីជម្រៅនៅក្នុងពិភពរបស់កូនប្រុស ដែលព្យាយាមស្វែងយល់ពីម្ដាយខ្លួន និងព្យាយាមឱ្យគាត់យល់ពីខ្លួន។ ស្នាដៃនេះមានលក្ខណៈផ្ទាល់ខ្លួនខ្លាំង ហើយក៏ជាចំណែកបទពិសោធសកលនៃមនុស្សលោកទូទៅផងដែរ។
រូបថត និងគំនូរឌីជីថលដែលដកស្រង់ចេញពីភាពយន្ត នឹងត្រូវព្រីនចេញ ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍នេះ។ សាធារណជនអាចចូលរួមការរម្លែកទុក្ខ តាមរយៈរូបចម្លាក់ដែលបង្កើតដោយ សៅ ស្រីម៉ៅ។ អ្នកចូលរួមអាចសរសេរជាសារផ្ទាល់ខ្លួន និងចងព្យួរជាមួយនឹងចម្លាក់។ នៅថ្ងៃបញ្ចប់នៃពិព័រណ៍ អ្នក ទស្សនាអាចចូលរួមជាមួយសិល្បករនៅក្នុងពិធីថ្វាយភ្លើង និងឧទ្ទិស ដើម្បីនាំមកនូវអារម្មណ៍ធូរស្រាល និងភាពសុខដុមរួមគ្នា។
ពិព័រណ៍នេះរំលេចពីគុណតម្លៃមួយយ៉ាងសំខាន់ ខណៈពេលដែលពិភពលោកចាប់ផ្ដើមចេញផុតពីសម័យកូវីដ-១៩ ដែលបានធ្វើឱ្យមនុស្សជាច្រើនរស់នៅជាមួយនឹងភាពបាត់បង់ និងអនុស្សាវរីយ។ ស្នាដៃសិល្បៈ គឺពោរពេញដោយមនោសញ្ចេតនា លន្លង់លន្លោច ហើយត្រូវបានបង្កើតឡើងជាមួយប្រឌិតញាណខ្ពស់។ តាមរយៈស៊េរីនៃរូបភាពគ្មានចលនានិងមានចលនា រួមទាំងសកម្មភាពដែលគ្មានសូរសំឡេង វាបង្កើតឱ្យមានលំហសម្រាប់តំណភ្ជាប់ និងសមានចិត្ត ដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងមិនមែនមានតែម្នាក់ឯងទេ។
កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងកម្មវិធីបើកសម្ពោធន៍ ដោយមានការចាក់បញ្ចាំងភាពយន្តសម្រាប់ រយៈពេលមួយខែពេញ ហើយបញ្ចប់ដោយការសម្តែងផ្ទាល់។ បន្ថែមពីនេះ ភូ ស្សង់បាទីស៍្ត បានបង្កើតស្នាដៃឌីជីថលមហាជន ដែលអនុញ្ញាតិឱ្យមនុស្សទូទាំងពិភពលោកអាចចែករម្លែករឿងរ៉ាវរបស់ពួកគេបាន។ ពួកគេអាចចែករម្លែកតាមរយៈវែបសាយ echoesfromthestars.com


«តំណ» បង្ហាញតាមរយៈការសម្តែងជាស៊េរីនៃជំនាន់នៃភាពច្នៃប្រឌិត និងមហោស្រពរូបថតភ្នំពេញ ដោយទទួលបានជំនួយគាំទ្រពី Debra Fram + Eric Schwartz និងវិទ្យាស្ថានបារាំងនៅកម្ពុជា។

By a Thread


A collaboration between Jean-Baptiste PHOU & SAO Sreymao
Curated by Dana LANGLOIS

27 November 2022
● 6pm: Daily screening
● 6:30pm: Artist talk with SAO Sreymao and Jean-Baptiste PHOU
● 7:30pm: Closing performance by SAO Sreymao and Jean-Baptiste PHOU
Java Creative Cafe Toul Tom Poung
53 Street 468, Phnom Penh

By a Thread is an exhibition of film, photography, installation and performance by artists Jean-Baptiste PHOU & SAO Sreymao that empathetically explores communication and grief.

The whole exhibition revolves around the film, My Mother’s Tongue which tells the story of a mother and son who don’t speak the same language, until something unlocks when she suddenly falls very ill. The emotional journey unfolds through a series of vignettes that draw the viewer deeper into the inner world of a son seeking understanding and to be understood. The work is very personal and at the same time part of the universal human experience.
The images from the film combining photography and digital drawing will be printed and form the central work of the exhibition. The audience will be invited to participate in communal grieving through a sculpture created by SAO Sreymao. They will be able to write their own messages and hang them to the installation. On the final day of the exhibition, viewers may join the artists while they perform a ritual cleansing to bring relief and shared comfort.
This exhibition is especially poignant at a time when the world is entering a post-covid phase in which many of us are left with our loss and memories. The body of work is emotionally intelligent, poetic and has been created with great sensitivity. Through a series of images and quiet actions, it creates space for connection and understanding, leaving us with the feeling that we are not alone.

The program will start with an opening event, run for one month with daily film screenings and conclude with a live performance. Additionally, Jean-Baptiste PHOU has created a participatory digital installation that allows people from around the world to share their own stories. It can be accessed at echoesfromthestars.com

By a Thread is presented as part of the Creative Generation Performance series and Photo Phnom Penh, with the support of Debra Fram + Eric Schwartz and l’Institut Français du Cambodge.


27 November 2022 ● 6pm: Daily screening ● 6:30pm: Artist talk with SAO Sreymao and Jean-Baptiste PHOU ● 7:30pm: Closing performance by SAO Sreymao and Jean-Baptiste PHOU