A launch platform for Cambodia’s emerging artists

latest events

About US

ជំនាន់នៃភាពច្នៃប្រឌិត គឺជាទេវទិការមួយ ដើម្បីបើកបង្ហាញនូវ អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈកម្ពុជាថ្មីៗ តាមរយៈការប្រារព្ធសាទរ, ការណែនាំ និង ការបណ្ដាលចិត្តដល់ អ្នកច្នៃប្រឌិតវ័យក្មេងក្នុងការបណ្ដុះឲ្យមានទស្សវិស័យផ្នែកសិល្បកម្មរឹងមាំ ហើយនិង បណ្ដុះជំនាញឯកទេស។ គម្រោងនេះ ធ្វើឲ្យកិច្ចការរបស់ ចាវ៉ាក្រេអេទីកាហ្វេ កាន់តែមានលក្ខណៈផ្លូវការនិងមានជម្រៅ ដែលចាវ៉ាក្រេអេទីកាហ្វេ កំពុងប្រព្រឹត្តទៅ តាមរយៈសាខាហាងកាហ្វេពីបីកន្លែង និង ជាស្ថាប័នសិល្បៈបែបសហគមន៍ ហើយ បាននឹងកំពុងក្លាយជា គំរូសហគ្រាសវប្បធម៌មួយនៅកម្ពុជា ដែលមានអាយុជិតពីរទសវត្សមកហើយ។

ចាប់តាំងពីឆ្នាំ២០០០ លោកស្រី នាយកាសិល្បៈ ដាណា ឡេងល័ស បាននឹងកំពុងធ្វើការណែនាំ និង ផ្ដល់នូវកាលានុវត្តភាពជាច្រើន ទៅឲ្យសំឡេងសិល្បករវ័យក្មេង ហើយដែលពួកគេជាច្រើនអ្នកបានឈានទៅដល់ ការចាប់អាជីពជាសិល្បករ ឬ គទានុរក្សនៅក្នុងកម្រិតឆាកអន្តរជាតិ។ នៅក្នុងស្មារតីដូចគ្នានេះ ដាណា បានបង្ហើតកម្មវិធីពានរង្វាន់ «ជំនាន់នៃភាពច្នៃប្រឌិត» ក្នុងឆ្នាំ២០១៧ ហើយជាមួយគ្នានេះ ដើម្បីពង្រីកបន្ថែមទៀត ទៅក្នុងវិស័យប្រឌិតភាព ដើម្បីកសាងនូវបណ្ដាញទំនាក់ទំនង និង ការឧបត្ថម្ភគាំទ្រចំពោះ សិល្បករវ័យក្មេង និង និស្សិតទើបបញ្ចប់ការសិក្សាផ្នែកសិល្បៈនិងរចនា ដែលកំពុងរីកដុះដាលក្នុងព្រះរាជាណាចក្រកម្ពុជា។

Creative Generation is a platform to launch Cambodia’s new artistic talents by celebrating, mentoring and inspiring young creatives to cultivate a strong artistic vision and professional skills. It formalizes and deepens the work of Java Creative Café which runs a family of cafes and community art spaces and has been modelling cultural enterprise in Cambodia for nearly two decades.

Since the year 2000, Artistic Director Dana Langlois has been mentoring and providing opportunities to Cambodia’s emerging artistic voices, many of whom have gone on to establish international careers as artists and curators. In 2017, Langlois established the Creative Generation award program in the same spirit, while expanding further into the creative fields, building new connections and supporting the growing number of art and design graduates and young artists.


UPCOMING PROGRAM

Under the Canopy: Architectural Intervention
A Creative Generation Project in collaboration with Friends-International
At F3 (Friends-Futures Factory)