ផ្លូវ Phlauv (The Way) by Khuon Chay

ផ្លូវ

(English below)
SEATS ARE LIMITED, SO BOOK YOUR FREE TICKETS HERE https://www.eventbrite.com/…/phlauv-the-way-dance…

ការសម្តែងរបាំដំឡើងដោយ ឃុន ចាយ
សិល្បករនៅនិវេសនដ្ឋាន
ស៊េរីនៃការសម្តែងជំនាន់នៃភាពច្នៃប្រឌិត
ម៉ោង ៧យប់ ថ្ងៃទី ៦ និង៧ មករា ២០២៣
វិភាគទានដើម្បីចូលទស្សនា
កាហ្វេចាវ៉ា សាខាទួលទំពូង


«ផ្លូវ»ជាគម្រោងថ្មីមួយដែលលាយបញ្ចូលរបាំបុរាណខ្មែរនិងរបាំសហសម័យ។ រឿងនេះពិពណ៌នាពីជីវិតរបស់អ្នកដំឡើងស្នាដៃរបាំម្នាក់ គឺឃុន ចាយ។ និយាយឱ្យចំទៅ ចាយផ្ដោតលើការចងចាំជីវិតរបស់ខ្លួនក្រោយពីសម្រេចចិត្តក្លាយជាអ្នករបាំបុរាណកាលពីឆ្នាំ២០១៩ និងបំពេញតាមក្ដីស្រមៃតាំងពីកុមារភាព។ រឿងទាំងមូលមាន៧ឆាក និងសម្ដែងដោយអ្នករបាំ៤នាក់។ ឈុតឆាកនៅក្នុងរឿងនេះឆ្លុះបញ្ចាំងដំណើរជីវិតផ្ទាល់ខ្លួនរបស់ចាយក្នុងនាមជាអ្នកសម្ដែង គ្រូ និងសិល្បករដែលកំពុងរះឡើង។ ទោះបីជាសាច់រឿងផ្តោតសំខាន់លើជីវិតរបស់ចាយក៏ដោយ ប៉ុន្តែចាយក៏បានភ្ជាប់ពីឆាកមួយទៅមួយដើម្បីពង្រីកគុណតម្លៃអប់រំនៅក្នុងការសម្ដែងដល់អ្នកទស្សនា និងបញ្ចូលគុណតម្លៃផ្នែកព្រះពុទ្ធសាសនាផងដែរ។


ឃុន ចាយ អាយុ២៥ឆ្នាំ មកពីខេត្តកំពត ជាអ្នករបាំ និងជាគ្រូរបាំនៅក្នុងក្រុម ឱក ព្រហ្មសុដន្ត្រៈ និងក្រុមនាដ្យរស( Prumsodun Ok & NATYRASA) ដែលជាក្រុមរបាំសហសម័យភេទទី៣ដំបូងគេនៅកម្ពុជា។ ចាយ ក៏ជាអ្នកសម្ដែងនៅផលិតកម្មសិរីយសដែរ។ ចាយ ធ្លាប់បានសម្ដែងនៅលើឆាកអន្តរជាតិនៅទីក្រុងប៊ែរឡាំង(CTM Festival), ក្រុងខាសែលប្រទេសអាល្លឺម៉ង់ (Documenta Festival) ក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។ ចំពោះគម្រោងដែលមានចំណងជើងថា«ផ្លូវ»នេះ គឺមានគោលបំណងបង្ហាញអំពីជីវិត និងអត្តសញ្ញាណរបស់ចាយក្នុងនាមជាសិល្បករវ័យក្មេងដែលទើបនឹងរះឡើង។ នៅពេលទំនេរ ចាយស្ដាប់កំណាព្យ និងចម្រៀងមនោសញ្ចេតនា អានប្រវត្តិសាស្ត្រខ្មែរ និងដើរលេងនៅតាមមាត់ទន្លេនៃរាជធានីភ្នំពេញ។ ចាយ ចង់រៀនភាសាអង់គ្លេសដើម្បីបង្កើនឱកាសបន្ថែមទៀតក្នុងនាមជាសិល្បករខ្មែរ និងនិយាយបង្ហាញគំនិតរបស់ខ្លួនទៅកាន់អ្នកទស្សនាកាន់តែទូលំទូលាយឡើង។ ចាយ ចាប់អារម្មណ៍ជាពិសេសក្នុងការដំឡើងទស្សនីយភាពសិល្បៈដែលចោទសួរអំពីបញ្ហាបរិស្ថាន បទពិសោធនៃការផ្លាស់ទីនិងការធ្វើចំណាកស្រុក និងឧបសគ្គនានាដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ)ជួបប្រទះ ហើយតាមរយៈរឿងទាំងនេះ ចាយ ផ្សព្វផ្សាយអំពីរបាំបុរាណខ្មែរទៅកាន់ពិភពលោក។


«ផ្លូវ» ជាផ្នែកមួយនៃស៊េរីនៃការសម្តែងជំនាន់នៃភាពច្នៃប្រឌិត ផលិតឡើងដោយអ្នកស្រីដេណា ឡេងល័ស។ កម្មវិធីអាចដំណើរការទៅបានដោយមានការគាំទ្រពី Debra Fram និង Eric Schwartz។


សិល្បករសូមអរគុណជាពិសេសដល់ ឱក ព្រហ្មសុដន្ត្រៈ ដែលបានបង្ហាត់បង្រៀន និងណែនាំខ្លួន។

Phlauv (The Way)


Dance performance produced by Khuon Chay
Artist in residence
Creative Generation Performance Series
7pm 6+7 January 2023
Entrance by donation
Java Creative Cafe Toul Tom Poung

Phlauv, meaning “road” or “path” in Khmer, is a new project that blends Khmer classical and contemporary dance. The story describes the life of the choreographer KHUON CHAY. Specifically, KHUON focuses on some of the memories in his life after he decided to become a classical dancer in 2019 and fulfill his childhood dream. The story has seven scenes featuring four dancers. Sections of this project reflect on KHUON’s personal journey as a performer, teacher, and rising artist. Although the story is mostly about KHUON’s life, KHUON also enhances each scene to broaden the performance’s educational value for the audience while also incorporating his own Buddhist values.

Khuon Chay, 25, from Kampot, Cambodia, is a professional dancer and instructor at Prumsodun Ok & NATYARASA Dance Company, the first gay dance company in Cambodia. He is also an actor at Sereiyos Productions. Khuon has performed internationally in Berlin at the CTM Festival, in Kassel at the Documenta Festival, as well as locally in Cambodia. His project titled Phlauv aims to depict his life and identity as an emerging artist. In his free time, Khuon listens to ballads, studies Cambodian history, and walks along Phnom Penh’s riverside. Khuon wants to study English to expand his opportunities as an artist from Cambodia and communicate his ideas and values to a broader audience. He is especially interested in creating performance art that interrogates environmental issues, experiences with movement and migration, challenges facing LGBTQ people, and through this, share Cambodian classical dance with the world.

Phlauv (The Way) is part of the Creative Generation Performance series, produced by Dana Langlois. It is made possible thanks to the generous support of Debra Fram + Eric Schwartz.

The artist wishes to give special thanks to Prumsodun OK for his mentorship.


7pm 6+7 January 2023